csokna70khmer

ជាចំណេះដឹងសំរាប់លោកអ្នក

Apple អាចនិងមិនបញ្ជាទិញអេក្រង់ពី Samsung ទៀតឡើយ

Apple អាចនិងមិនបញ្ជាទិញអេក្រង់ពី Samsung ទៀតឡើយ,ឆាប់បំផុតគឺក្នុងឆ្នាំ 2013 នេះពីព្រោះ មាន ព័ត៌មាន ពីប្រពន្ធ៍ផ្សព្វផ្សាយព័ត៌មានរបស់កូរ៉េខាងត្រួងបានអោយដឹងថា Apple នៅមិន ទាន់ ផ្ញើសំណើរ ពី តំលៃ អេក្រង់ (RFQ) ឡើងដល់ Samsung នៅឡើយ។
តាមរបាយការណ៍បានអោយដឹងថា Samsung នៅមិនទាន់ទទួលបាន RFQ ពី Apple ទេ,ដូចនេះ, “ផ្លែប៉ម” និង មិនបញ្ជាទិញអេក្រង់ពី Samsung ទៀតឡើយ (កត់សំគាល់គឺសំរាប់ iPad និង iPad Mini) ក្នុងឆ្នាំ 2013 នេះ។ជំនួសពេលនោះ, LG Display, Sharp, Japan Display និង AU Optronics (AUO) អាច និង ជា អ្នក ផ្គត់ផ្គង់ អេក្រង់ សំរាប់ក្រុមហ៊ុននេះ។
តាមការវិភាគលើទីផ្សារលក្ខណៈរបស់ Apple អាចមកពី ការប្រកួតប្រជែង លើផ្នែកច្បាប់ រវាងក្រុមហ៊ុន ទាំង2 និង មិនទាន់មានតម្រុយណាមួយក្នុងការដោះស្រាយបញ្ហានេះ។
ក្រុមអ្នកវិភាគបានអោយដឹងថា Apple កំពុងនាំមុខលើ Samsung ដោយមាន ក្រុមហ៊ុនផលិត អេក្រង់ ផ្សេងៗ ទៀតជាពិសេសគឺ LG Display។ ក្នុងឆ្នាំ 2012 Samsung នៅមិនទាន់ ទទួល បានវិកិយបត្រ បញ្ជា ទិញ ផលិត 800.000 អេក្រង់ iPad 9,7 inch រាល់ខែក្នុងពេលដែលដៃគូរសហការជាមួយនិង LG Display , ចំនួនខាងលើគឺ 2 លាន។តាមការរំពឹងទុកក្នុងឆ្នាំ 2013 នេះចំនួននេះនិងខុសគ្នា គឺអាចខ្ពស់ ជាង ច្រើន, ពេលដែល Samsung និង Apple កាន់តែមានភាពតាងតឹងជាមួយនិងគ្នា។
ដូចនេះ Samsung បច្ចុប្បន្ននេះមាន 3 % ភាគហ៊ុនក្នុង Sharp និង បើ Apple ចង់បញ្ជាទិញអេក្រង់ពី Sharp នោះគឺនៅតែអាច "ឆ្លងផុតដៃ” Samsung ។

រក​ឃើញ​​ភស្តុ​តាង​បន្ថែម​ដែល​បង្ហាញ​អំពី​ប្រភព​ទឹក​នៃ​បាត​បឹង​លើ​ភព​ព្រះ​អង្គារ​


យាន​ឃ្លាំ​មើល​របស់​ NASA ប្រ​ចាំ​ភព​ព្រះ​អង្គារ​បាន​​រក​ឃើញ​ភស្តុតាង​ថ្មី​​ដែល​ជា​​ស្លាក​ស្នាម​អង្គ​ធាតុ​សើម​ដែល​មាន​នៅ​ក្រោម​ដី​នៃ​ភព​ក្រហម​។ តាម​រយៈ​​យានCompact Reconnaissance Imaging Spectrometer for Mars (CRISM) បាន​ពិនិត្យ​​ទៅ​ក្នុង​ស្រទាប់​ដី​នៃ​តំបន់ McLaughlin Crater ​ស្ថិត​នៅ​អឌ្ឍគោល​ខាង​ជើង​នៃ​ភព​ក្រហម​បាន​រក​ឃើញ​នៅ​កំណរ​កំណើត​ធាតុ​កា​បូណាត​និង​ដីឥដ្ឋ​នៅ​​​អតីត​បាត​បឹង​បុរាណ​​មួយ​។

យាន​Mars Reconnaissance Orbiter(MRO)

នៅ​កំរិត​កំពស់​ដ៏​ទាប​ McLaughlin Crater (21.9°N 337.63°E) ស្ថិត​នៅ​ប៉ែក​បស្ចិម​​តំបន់​ Arabia Terra នៃ​ភព​ក្រហម​​​ដែល​ជា​វាល​​ទំនាប​រាង​ដូច​បាត​បឹង​ទំនង​ជា​ធ្លាប់​មាន​ទឹក​ក្រោម​ដី​កាល​ពី​មុន​មក​។ តំបន់​នេះ​​មាន​វិជ្ឈមាត្រ ​៩២​គម និង​ជំរៅ​២,២​គម​ ដែល​ជា​ជំរៅ​ជ្រៅ​ល្មម​អាច​ជា​ទី​ប្រ​មូល​ផ្តុំ​នៃ​ប្រភព​ទឹក​ក្រោម​ដី។ វា​មិន​មែន​​មាន​ស្លាក​ស្នាម​ជា​នៃ​ខ្សែ​ទឹក​ខួច​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ដូច​នៅ​មាត់​ភ្នំ​ភ្លើង​ដែល​គេ​ជួប​ពី​មុន​នោះ​ទេ​ តែ​វា​ជា​ទ្រង់​ទ្រាយ​នៃ​ប្រឡាយ​ទឹក​ហូរ​ច្រោះ​ចូល​មាត់​​បឹង​បុរាណ​ដ៏​ធំ​មួយ។

​​​​​​​​​​​​​​តាម​ការ​ស្រាវជ្រាវ​​​គេ​បាន​ប្រ​ទះ​ឃើញ​​នូវ​វត្ត​មាន​ស្រ​ទាប់​ថ្ម​ដែល​ស្ថិត​នៅ​បាត​បឹង​ដែលកើត​ពី​​បន្ទុះ​ភ្នំ​ភ្លើង​នេះ​។ ដែល​ស្រ​ទាប់​ថ្ម​ទាំង​នោះ​ជា​ការ​ផ្សំគ្នា​ជា​ដុំៗ​នៃ​សារធាតុ​រ៉ែ​កាបូណាត​ជាមួយ​ដី​ឥដ្ឋ ដែល​ធាតុ​រ៉ែ​ទាំង​ពី​នេះ​កើត​ឡើង​ពី​ការ​ចូល​រួម​​របស់​ទឹក។ ​បើ​​នៅ​ទី​ជំរៅ​នៃ​តំបន់ ​McLaughlin ធ្លាប់​មាន​វត្ត​មាន​នៃ​បឹង​​មែន ​នោះ​វា​ប្រា​កដ​ជា​បាន​ផ្តល់​នូវ​បរិស្ថាន​សំណើម​​ជា​ទី​ដែល​ជី​វិត​អាច​តាំង​នៅ​បាន។

ទិន្ន័យ​មួយ​ចំនួន​ដែលត្រូវ​បាន​គេ​សិក្សា​​ដោយ CRISM បាន​បង្ហាញ​ឲ្យ​ឃើញនូវ​ថ្មស្រ​ទាប់​ក្រោម​​​ដែល​​បាន​មក​ពី​ការ​ហូរ​ផ្តាច់​​​ទៅ​នូវ​ផ្ទៃ​​ខាង​លើ ដែល​សឹក​​រិល​ដោយ​កត្តា​ប្រែ​ប្រួល​នៃ​អា​កាស​ធាតុ​បាន​កើត​ឡើង​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នៅ​លើ​ភព​ក្រ​ហម​ ហើយ​​ភាគ​ច្រើន​ជា​ការ​ហូរ​ច្រោះ​នៃ​អង្គធាតុ​រាវ​នៅ​សី​តុណ្ហ​ភាព​យ៉ាង​​ក្តៅ​បំផុត​​​​​
នេះ​ជា​​ប្រ​សាសន៍​របស់​លោក​​Joseph Michalski នៃ​វិទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​សិក្សា​អំពី​ភព​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​Tucson រដ្ឋ​ Arizona​ សហ​រដ្ឋ​អា​មេរិក​។

ដ្យា​ក្រាម​​​យាន Mars Reconnaissance Orbiter (MRO) របស់ ​NASA ប្រ​ចាំ​ភព​ព្រះ​អង្គារ​

Mars Reconnaissance Orbiter និង​រ៉ា​ដា​Shallow Radar​ របស់វា

  • យាន​Curiosity​ធ្វើ​​ការ​​សាក​​ល្បង​ប្រព័ន្ធ​ជីក​ខួង​​​ដើម្បី​រក​ប្រ​ភព​ទឹក​លើ​ភព​ព្រះ​អង្គារ