csokna70khmer

ជាចំណេះដឹងសំរាប់លោកអ្នក

គោលនយោបាយគណបក្សទាំង៨ នៅកម្ពុជា៖

គណបក្សប្រជាជនកម្ពុជា៖

  • គោល​ការណ៍​គ្រឹះ ១១​ចំណុច របស់គណបក្ស​ប្រជាជន​កម្ពុជា

         ដើម្បី​បន្ត​កសាង និង​ការ​ពារ​មាតុ​ភូមិ ពី​ឆ្នាំ ២០១៣-២០១៨

  •  គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​ការណ៍​ដូច​តទៅ៖

            ១- សាមគ្គី​ប្រជា​ជាតិ​ទាំង​មូល ដោយ​មិន​បែង​ចែក​អំពី​និន្នា​ការ​នយោបាយ អតីត​កាល ភេទ ជំនឿ សាសនា ដើម​កំណើត​ជាតិ និង​ឋានៈ​ក្នុង​សង្គម​ឡើយ លើ​មូលដ្ឋាន​គោរព​ប្រតិបត្តិ​ខ្ជាប់​ខ្ជួន​នូវ​រដ្ឋ​ធម្ម​នុញ្ញ​នៃ ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​បាវច​នា ជាតិ សាសនា ព្រះ​មហា​ក្សត្រ ដើម្បី​ថែរក្សា ពង្រីក​រាល់​សមិទ្ធ​ផល ដែល​សម្រេច​បាន​តាំង​ពី​ថ្ងៃ​ជ័យ​ជំនះ​៧​មករា និង​ធានា​ជោគ​ជ័យ​ក្នុង​ដំណើរ​ការ​កសាង និង​ការ​ពារ​មាតុ​ភូមិ ត​ទៅ​មុខ​ទៀត។

            ២- កសាង ពង្រឹង​ខឿន​ការ​ពារ​ជាតិ​របស់​ប្រជាជន​ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ជា ស្នូល​ដ៏​រឹង​មាំ និង​មាន​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​ប្រជាជន ដើម្បី​ការ​ពារ​សន្តិ​ភាព ការ​ពារ​ឯក​រាជ្យ អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា​នៅ​គ្រប់​កាលៈ​ទេសៈ។ ការ​ពារ​រឹង​មាំ​ខឿន​សន្តិ​សុខ​ជាតិ ទប់​ស្កាត់ បង្ក្រាប​បទ​ឧក្រិដ្ឋ គ្រប់​ប្រភេទ និង​រាល់​អំពើ​ល្មើស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ រក្សា​ស្ថិរ​ភាព សណ្តាប់​ធ្នាប់​សាធារណៈ និង សុវត្ថិ​ភាព​ភូមិ ឃុំ ឱ្យ​រឹង​មាំ ដើម្បី​ការ​ពារ​ជីវ​ភាព​ដ៏​សុខ​សាន្ត​របស់​ប្រជាជន លើក​កម្ពស់​សេចក្តី​ថ្លៃ​ថ្នូរ​របស់ សង្គម​ជាតិ និង​ធានា​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម។

           ៣- ការ​ពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ និង​ប្រព័ន្ធ​នយោបាយ​ប្រជា​ធិប​តេយ្យ​សេរី ពហុបក្ស បន្ត​ពង្រឹង ពង្រីក​លទ្ធិ​ប្រជា​ធិប​តេយ្យ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ឱ្យ​កាន់​តែ​រឹង​មាំ ស្រប​ទៅ​នឹង សំណូម​ពរ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ។ បន្ត​កសាង​ពង្រឹង​នីតិ​រដ្ឋ​ប្រកប​ដោយ​ប្រព័ន្ធ​ច្បាប់​គ្រប់​គ្រាន់ មាន​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ទូលំ​ទូលាយ មាន​ការ​អនុវត្ត​ច្បាប់​ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធ​ភាព ធានា​សមត្ថ​ភាព និង​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​រូប​ចំពោះ​មុខ​ច្បាប់ ។ រាំង​ស្កាត់​រាល់​ទម្រង់​នៃ​ការ​ប្រើ​ប្រាស់​សិទ្ធិ​អំណាច បំពាន​លើ​ច្បាប់ និទ្ទណ្ឌ​ភាព និង​អំពើ​ហិង្សា​គ្រប់​រូប​ភាព។

           ៤- គាំទ្រ​បេក្ខ​ភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា សម្រាប់​នីតិ​កាល​ទី ៥ នៃ​រដ្ឋ​សភា និង​នីតិ​កាល​បន្ត​បន្ទាប់​ទៀត។ ប្រកាន់​យក​គោល​ការណ៍ រៀប​ចំ​រាជ​រដ្ឋា​ភិបាល​ចម្រុះ​ជា​មួយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ខិត​ខំ​ពង្រឹង​ពង្រីក​សហ​ប្រតិបត្តិ​ការ​ដ៏ជិត​ស្និទ្ធ​ជា​មួយ គ្រប់​កម្លាំង​នយោ​បាយ និង​មជ្ឈដ្ឋាន​នា​នា​ក្នុង​សង្គម​ដែល​មាន​ឆន្ទៈ​ស្នេហា​ជាតិ​ពិត​ប្រាកដ ដើម្បី​ប្រមូល កម្លាំង​កសាង និង​ការ​ពារ​មាតុ​ភូមិ ។

           ៥- ការ​ពារ និង​លើក​ស្ទួយ​សិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង​របស់​ប្រជា​ពលរដ្ឋ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ សេចក្តី​ថ្លែង​ការណ៍​ជា​សកល​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ព្រម​ទាំង​កតិកា និង​អនុ​សញ្ញា​អន្តរ​ជាតិ​នា​នា​ស្តី​ពី សិទ្ធិ​មនុស្ស ជា​អាទិ៍ សិទ្ធិ​មាន​ជីវិត​រស់​នៅ សិទ្ធិ​ប្រកប​របរ​ចិញ្ចឹម​ជីវិត សិទ្ធិ​ធ្វើ​នយោ​បាយ សិទ្ធិ​បញ្ចោញ​មតិ សេរី​ភាព​ខាង​សារ​ព័ត៌​មាន សេរី​ភាព​ខាង​ជំនឿ​សាសនា សិទ្ធិ​បង្កើត​សហ​ជីព និង​អង្គ​ការ​វិជ្ជា​ជីវៈ​នា​នា ៘ ប្រជាជន​ម្នាក់ៗ​ទទួល​បាន​ពី​រដ្ឋ​ប្រកប​ដោយ​សមធម៌​នូវ​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច សង្គម​កិច្ច វប្បធម៌ អប់រំ សុខា​ភិបាល និង​សេវា​សាធារណៈ​ផ្សេងៗ​ទៀត។ កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋ និង​សង្គម​ស៊ីវិល ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពង្រឹង ពង្រីក​ដោយ​ឈរ​លើ​គោល​ការណ៍​អភិបាល​កិច្ច​ល្អ និង​នីតិ​រដ្ឋ។

          ៦- លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​គ្រប់​ផ្នែក​នៅ​គ្រប់​ថ្នាក់​ជូន​ប្រជាជន និង​គ្រប់​មជ្ឈ​ដ្ឋាន​ឱ្យ បាន​កាន់​តែ​ប្រសើរ​ឡើង​ទាំង​គុណភាព ប្រសិទ្ធភាព និង​វិសាល​ភាព ជា​សេវា​សាធារណៈ​ដែល​នៅ​កៀក ជា​មួយ​ប្រជាជន និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត។ ពង្រឹង​សមត្ថភាព​របស់​មន្ត្រី​សាធារណៈ​ក្នុង​ការ​ផ្តល់​សេវា ជូន​ប្រជាជន ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ និង​ការ​ទទួល​ខុស​ត្រូវ។ រាំង​ស្កាត់ និង​មាន​វិធាន​ការ​ម៉ឺង​ម៉ាត់​តាម ច្បាប់ ចំពោះ​មន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្ត​ប៉ះពាល់​ដល់​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រជាជន។ បង្កើន​វប្បធម៌ និង​ផ្នត់​គំនិត​គោរព និង​ថែរក្សា​ទ្រព្យ​សម្បត្តិ​សាធារណៈ ។

          ៧- បន្ត​ជំរុញ​ដំណើរ​ការ​នៃ​កំណែ​ទម្រង់​រដ្ឋ​ដ៏​ស៊ី​ជម្រៅ និង​ទូលំ​ទូលាយ​រួម​មាន៖ កំណែ​ទម្រង់ រដ្ឋបាល​សាធារណៈ ការ​ប្រឆាំង​អំពើ​ពុក​រលួយ កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ កំណែ​ទម្រង់​ច្បាប់ និង ប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ កំណែ​ទម្រង់​ដី​ធ្លី ជល​ផល ការ​គ្រប់​គ្រង​ព្រៃ​ឈើ ធនធាន​ធម្ម​ជាតិ និង​បរិស្ថាន ដើម្បី​ធានា​អភិបាល​កិច្ច​ល្អ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកប​ដោយ​ចីរភាព។

          ៨- ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​សម្រេច​បាន​កំណើន​ខ្ពស់​ប្រកប​ដោយ​ចីរភាព​ក្នុង​រយៈ​ពេល​វែង លើ​មូលដ្ឋាន​កាន់​តែ​ទូលាយ និង​កាន់​តែ​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ឡើង ទន្ទឹម​នឹង​ការ​ជំរុញ​សមា​ហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​តំបន់ រួម​ចំណែក​ធ្វើ​ឱ្យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​សម្រេច​នៅ​ឆ្នាំ ២០១៥ ។ អភិវឌ្ឍ​វិស័យ​ឯកជន​ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង ជំរុញ​វិនិយោគ​ក្នុង​ស្រុក ដើម្បី​បង្កើន​ល្បឿន​អភិវឌ្ឍន៍ ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ។ លើក កម្ពស់​ការ​បែង​ចែក​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​សម​ធម៌ បន្ត​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​ឱ្យ​បាន លើស ១%​ក្នុង​១ឆ្នាំ យក​ចិត្ត​ទុក​ដាក់​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​ចំណូល​ខ្ពស់ និង​អ្នក​មាន​ចំណូល​ទាប រវាង​ទីក្រុង និង​ជនបទ ។ បន្ត​ផ្តល់​អាទិភាព​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី ទឹក ផ្លូវ និង​ធន​ធាន​មនុស្ស។ បន្ត​អនុវត្ត​ការ​មិន​យក​ពន្ធ​លើ​ដី​ធ្លី​របស់​កសិករ​ដែល​បង្ក​បង្កើន​ផល​ជា​លក្ខណៈ​គ្រួសារ ការ​បែង​ចែក​ដី​ជូន ប្រជាជន​ដែល​គ្មាន​ដី​សម្រាប់​សង់​លំនៅ​ស្ថាន និង​បង្ក​បង្កើន​ផល និង​ការ​រក្សា​ដែន​នេសាទ​ទឹក​សាប​ទាំង​អស់ ទុក​សម្រាប់​ប្រជា​នេសាទ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ជា​កន្លែង​អភិរក្ស​ជល​ផល ។ រក្សា​ឱ្យ​បាន​នូវ ស្ថិរ​ភាព​ប្រាក់​រៀល និង​ថ្លៃ​ទំនិញ​ចាំ​បាច់​សម្រាប់​ជីវ​ភាព​ប្រជាជន។

           ៩- ថែរក្សា និង​បន្ត​ពង្រីក​រាល់​សមិទ្ធ​ផល​របស់សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រម​ទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុ​រសជន​ទាំង​ឡាយ​ដែល​បាន​កសាង​ជូន​ប្រជាជន​នៅ គ្រប់​មូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធ​ធារា​សាស្ត្រ អគ្គិសនី សាលា​រៀន​គ្រប់​កម្រិត មជ្ឈ​មណ្ឌល​បណ្តុះ បណ្តាល​វិជ្ជា​ជីវៈ មណ្ឌល​សុខភាព លំនៅ​ស្ថាន វត្ត​អារាម ស្រះ​ទឹក អណ្តូង​ទឹក ជាដើម។ ពង្រឹង​រាល់ វិធាន​ការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយ ជួយ​អន្ត​រាគមន៍​សង្គ្រោះ​ប្រជាជន​ដែល​ត្រូវ​រង​គ្រោះ ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ ហើយ​មិន​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ត្រូវ​ដាច់​ស្បៀង​ដោយ​មិន​បាន​ដឹង និង​មិន បាន​ដោះ​ស្រាយ​ឡើយ។ បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​សហគមន៍​នៃ​ប្រជាជន​ក្រីក្រ។

          ១០- អភិវឌ្ឍ​វិស័យ​អប់រំ សុខា​ភិបាល ការងារ វប្បធម៌ សង្គមកិច្ច ឱ្យ​ឆ្លើយ​តប​នឹង​សំណូម​ពរ នៃ​ការ​ជំរុញ​ល្បឿន​កសាង​ជាតិ ការ​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​រស់​នៅ​របស់​ប្រជាជន

ព្រម​ទាំង​ការ​លើក​កម្ពស់​តម្លៃ​សីលធម៌ និង​អត្ត​សញ្ញាណ​ជាតិ។ បន្ត​បង្កើន​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជ​ការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​មាន​ជីវភាព​បាន​កាន់​តែ​ប្រសើរ​ឡើង ដោយ​ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច និងភាព ទ្រ​ទ្រង់​នៃ​ថវិកា​ជាតិ ធានា​ការ​បើក​ផ្តល់​ប្រាក់​បៀវត្ស និង​របប​គោល​នយោបាយ​ឧបត្ថម្ភ​ផ្សេងៗ​ឱ្យ​មាន ប្រសិទ្ធ​ភាព និង​តម្លាភាព ។ បន្ត​ជំរុញ​ការ​ដំឡើង​ប្រាក់​ឈ្នួល លើក​កម្ពស់​ជីវ​ភាព និង​លក្ខ​ខណ្ឌ​ការ​ងារ​របស់ កម្មករ​និយោជិត​នៅ​តាម​រោងចក្រ សហ​គ្រាស ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ការងារ។ ពង្រឹង​ពង្រីក​ប្រព័ន្ធ សុវត្ថិភាពសង្គម ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុម​ជន​ដែល​ងាយ​ទទួល​រង​គ្រោះ។ ពង្រឹង​សមធម៌​យេនឌ័រ លើក​កម្ពស់ តួនាទី និង​ស្ថាន​ភាព​របស់​ស្ត្រី​ក្នុង​សង្គម ការពារ លើក​ស្ទួយ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​៤​របស់​កុមារ។ ការពារ លើក កម្ពស់​សិទ្ធិ​ជន​ពិការ យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ភាព​ជន​ចាស់​ជរា។ លើក​កម្ពស់​តួនាទី​អតីត​យុទ្ធជន និង​អ្នក ដែល​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​មាតុ​ភូមិ ។ អភិវឌ្ឍ​យុវជន ទាំង​ខាង​ចំណេះ​ដឹង ចំណេះ​ធ្វើ សុខភាព កាយ​សម្បទា និង​សីលធម៌ ​ឱ្យ​ក្លាយ​ជា​កម្លាំង​ស្នូល​បន្ត​វេន​ប្រកប​ដោយ​ថាម​ពល​របស​ជា់តិ។

           ១១- បន្ត​ខិត​ខំ​ធ្វើ​ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ ដើម្បី​ឱ្យ​តុលាការ​នេះ​បកស្រាយ​សាល​ក្រម​ឆ្នាំ ១៩៦២ ស្តី​ពី​បូរណ​ភាព​ដែន​ដី​ដែល​ស្ថិត​នៅ​ក្នុង​អធិប​តេយ្យ​ភាព​កម្ពុជា​នៅ​តំបន់ ប្រាសាទ​ព្រះវិហារ។ បន្ត​លើក​កម្ពស់​ការ​អនុវត្ត​នយោបាយ​ការ​បរទេស អព្យា​ក្រឹត សន្តិ​សហ​វិជ្ជមាន និង​មិន​ចូល​បក្ស​សម្ព័ន្ធ ខិត​ខំ​កសាង​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​គ្រប់ ប្រទេស ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើ​ភាព គោរព​ឯករាជ្យ អធិបតេយ្យ បូរណ​ភាព​ទឹក​ដី​នៃ​ប្រទេស​នីមួយៗ និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី​ជា​មួយ ប្រទេស​ជា​មិត្ត និង​ក្នុង​ក្រប​ខ័ណ្ឌ​អនុ​តំបន់ តំបន់ និង​អន្តរ​ជាតិ។ បន្ត​បំពេញ​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា​ក្នុង កិច្ច​ការ​អន្តរ​ជាតិ​នានា ជា​ពិសេស​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​អាស៊ាន ដើម្បី​ធ្វើ​ឱ្យ​សម្រេច​សហគមន៍​អាស៊ាន ឆ្នាំ ២០១៥ ។ បន្ត​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​គោក និង​សមុទ្រ​ជា​មួយ​ប្រទេស​ជិត​ខាង​ឱ្យ​បាន​សម្រេច ដោយ​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​អន្តរ​ជាតិ និង​លិខិតុបករណ៍​អន្តរ​ជាតិ​នានា ជា​ពិសេស​ជំរុញ ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀត​ណាម ប្រទេស​ឡាវ ឱ្យ​បាន​ឆាប់​ចប់​សព្វ​គ្រប់ និង​ជា​មួយ ប្រទេស​ថៃ ខិត​ខំ​បន្ត​រុក​រក​បង្គោល​សីមា​ចាស់​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ឆាប់ ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​ការ ឯក​ភាព​គ្នា​លើ​ទី​តាំង​បង្គោល​ដែល​បាន​រក​ឃើញ​ហើយ ដើម្បី​ធានា​នូវ​អធិប​តេយ្យ​និង​បូរណ​ភាព​ទឹក​ដី​ដ៏​ពេញ លេញ​របស់​កម្ពុជា និង​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព មិត្តភាព សហ​ប្រតិបត្តិការ និង អភិវឌ្ឍន៍ ។


ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា

អាគារលេខ ២០៣, មហាវិថី ព្រះនរោត្តម, រាជធានីភ្នំពេញ ទូរស័ព្ទ :០១២ ៨២៩​ ៨៤៥ , ទូរសារ : ០២៣ ២១៥៨០១

សារអេឡិចត្រូនិច : [email protected], គេហទំព័រ : www.cpp.org.kh

រចនាដោយ៖ ជឿន សុខណា

គណបក្សសង្គ្រោះជាតិ

គេហទំព័រ www.nationalrescueparty.org

រចនាដោយ៖ ជឿន សុខណា

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

គោលការណ៍របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៖

យន្ត​ការ​៨​ចំណុច​ និង​ការ​បក​ស្រាយ​​ខ្លឹម​សារ​ខ្លីៗ​ពី​សារ​ប្រ​យោជ​ន៍​របស់​ចំណុច​នីមួយៗ​ ដើម្បី​រៀប​ចំ​សង្គម​ប្រជា​ធិប​តេយ្យ​ដែល​សិទ្ធិ​និង​អំណាច​ស្ថិត​ក្នុង​ កណ្តាប់​ដៃ​របស់​ប្រ​ជា​ពលរដ្ឋ​ ហើយ​សិទ្ធិ​និង​អំណាច​ត្រូវ​ធានា​ដោយ​ ប្រ​ព័ន្ធ​មួយ​ជា​អចិន្ត្រៃយ៏​

១. ​ត្រូវ​កំណត់​អា​ណត្តិ​នា​យក​រដ្ឋ​មន្រ្តី​ ( ត្រឹម​ពីរ​អា​ណត្តិ​ ) ៖ ​ការ​កំណត់​ត្រឹម​ពីរ​អា​ណត្តិ​នេះ​ គឺ​ជៀស​វាង​កុំ​ឲ្យ​នាយ​ក​រដ្ឋ​មន្រ្តី​ មាន​ឱ​កាស​បង្កើត​ជា​បណ្តាញ​ខ្សែ​រយៈ​ គ្រួសារ​ បក្ស​ពួក​ក្នុង​គ្រប់​ស្ថា​ប័ន​រដ្ឋ​ពង្រឹង​អំណាច​រហូត​ដល់​បង្កើត​ជា​ របប​ផ្តាច់​ការ​ បក្ស​ពួក​ក្រុម​គ្រួសារ​និយម​ បំផ្លាញ​ដល់​ផល​ប្រ​យោជន៍​ជាតិ​ និង​ប្រ​ជាជន​។​

២. ​នាយករដ្ឋ​មន្រ្តី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ ខ្លួន​ឯង​ ៖ ​ការ​ បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ខ្លួន​ឯង​ ស្មើ​នឹង​ការ​បង្កើត​ក្រុម​ប្រ​ដាប់​អាវុធ​មួយ​អាច​ជា​លទ្ធ​ភាព​យក​ទៅ​ បំរើ​មហិ​ច្ឆិតា​អ្នក​គ្រប់​គ្រង​ ធ្វើ​ការ​គៀប​សង្កត់​ ឬ​គំរាម​កំហែង​ដល់​ប្រជា​ពល​រដ្ឋ​ ដើម្បី​រក្សា​ និង​បន្ត​ក្រាញ​ក្នុង​អំណាច​របស់​ខ្លួន​។

៣. ​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​រស់​នៅ​ក្នុង​និ​វេសន​ដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋ​ ៖ ​គឺ​ជា​វិធាន​ការ​ ជួយ​ដល់​ការ​ការ​ពារ​សន្តិ​សុខ​ និង​ទំនុក​បំរុង​ជី​វភាព​គ្រួសារ​នាយក​រដ្ឋ​មន្រ្តី​ ប្រកប​ដោយ​ សុខុ​មាល​ភាព​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​ការងារ​ ទទួល​ខុស​ត្រូវ​ខ្ពស់​ បំរើ​ ប្រទេស​ជាតិ​ ហើយ​ក៏​ជា​ការ​ផ្តល់​ មុខ​មាត់​ដល់​ប្រ​ទេស​ជាតិ​ផង​ដែរ។​

៤. ​បង្កើតតុលា​ការ​រដ្ឋ​បាល​ ៖ ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពល​រដ្ឋ​ ប្តឹង​ចំពោះ​ទង្វើ​មិន​សម​ស្រប​ ឬ​រំលោភ​របស់​មន្រ្តី​រាជ​ការ​ ក្នុង​ការ​បំពេញ​ការងារ​ ឬ​ពល​រដ្ឋ​អាច​ប្តឹង​ឲ្យ​ស្ថា​ប័ន​នេះ​ពិនិត្យ​លើ​ភាព​មិន​ស្រប​ច្បាប់​ នៃ​លិខិត​ស្នាម​ ឬ​សេច​ក្តី​សម្រេច​ ផ្សេងៗ​ចេញ​ដោយ​អង្គ​ភាព​រដ្ឋ​បាល​សា​ធារណៈ​គ្រប់​ជាន់​ថ្នាក់​ ។

៥. ​ឋានន្តរ​សក្តិ៍​ចាប់​ពី​ឧត្តម​សេនីយ៍​យោធា​ និង​នគ​របាល​ត្រូវ​សុំ​សេចក្តី​ទុក​ចិត្ត​ពី​សភា​ ៖ ​វិធាន​ការ​នេះ​ គឺ​ដើម្បី​ឲ្យ​សភា​ជា​តំណាង​របស់​ពល​រដ្ឋ​ អាច​មាន​ឥទ្ធិ​ពល​ខ្លះ​ទៅ​លើ​នាយ​ទា​ហាន​ និង​ នាយ​នគ​របាល​ជាន់​ខ្ពស់​ ដែល​ជា​អ្នក​បញ្ជា​លើ​កង​កំលាំង​ប្រដាប់​អាវុធ​ រក្សា​បូរណ​ភាព​ទឹក​ដី​ និង​សន្តិ​សុខ​ ស្ថេរ​ភាព​សង្គម ​ហើយ​ក៏​អាច​ជួយ​ទប់​ស្កាត់​ ការ​ប្រើ​ប្រាស់​កង​កំលាំង​ប្រដាប់​ អាវុធ​ជា​ឧប​ករណ៍​ផ្តាច់​ការ​របស់​មេ​គណ​បក្ស​កាន់​អំណាច​ផង​ដែរ​។

៦. ​អព្យា​ក្រិត្យ​មន្ត្រី​រាជ​ការ​ ៖ ​ការ​ដាក់​ឲ្យ​អនុ​វត្ត​ចំណុច​នេះ​ គឺ​ដើម្បី​ធានា​ការ​ចាត់​តាំង​បែង​ចែក​ការ​ងារ​ដល់​មន្រ្តី​រាជ​ការ​ចំជំ​ នាញ​ ស្រប​តាម​សម​ត្ថភាព​ បទ​ពិសោធន៍​ការ​ងារ​ និង​ផ្តល់​នូវ​សេច​ក្តី​ថ្លៃ​ថ្នូរ​ដល់​មន្ត្រី​រាជ​ការ​ដែល​ជា​ភ្នាក់​ងារ​ របស់​រដ្ឋ​ ។ ​ដូច្នេះ​ មន្ត្រី​រាជ​ការ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​មិន​លំ​អៀង​។ ​ចៀស​វាង​ការ​ប្រើ​ប្រាស់​មន្ត្រី​រាជ​ការ​ជា​ឧបករណ៍​ឃោសន​បំរើ​ប្រ​យោជន៍​ គណ​បក្ស​។​

៧. ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ ជ្រើស​រើស​ ឬ​ទំលាក់​តំណាង​ឃុំ​-សង្កាត់​/ក្រុង​-ស្រុក​-ខណ្ឌ​/​ខេត្ត​-​រាជ ​ធានី​ ៖ ​គឺ​ជា​វិធាន​ការ​ ធ្វើ​ឲ្យ​តំណាង​ពល​រដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ ទទួល​ខុស​ត្រូវ​ផ្ទាល់​ ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ អំណាច​ ហើយ​ក៏​ជួយ​កាត់​ផ្តាច់​ខ្សែ​រយៈ​បក្ស​ពួក​ ពី​ថ្នាក់​ជាតិ​ ដល់​មូល​ដ្ឋាន​ដែល​ជា​ចំណុច​ផ្តើម​ នៃ​ការ​កកើត​ នូវ​អំណាច​ផ្តាច់​ការ​ ។​

៨. ​ប្រើ​ប្រព័ន្ធ​ឯក​ត្ត​នាម​សំរាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ ៖ ប្រព័ន្ធ​ឯក​ត្តនាម​នេះ​ បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិ​ពល​របស់​មេ​បក្ស​ទៅ​លើ​អ្នក​តំណាង ​រាស្រ្ត​។ ​ឥទ្ធិ​ពល​មេ​បក្ស​អាច​ធ្វើ​ឲ្យ​តំ​ណាង​រាស្រ្ត​ បាត់​ឯក​រាជ្យ​ភាព​ ខ្វល់​ខ្វាយ​តែ​ផល​ប្រ​យោជន៍​បក្ស​ខ្លួន​ ជា​ជាង​គិត​គូរ​ដល់​ផល​ប្រ​យោជន៍​ប្រជា​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​។​ តំណាង​រាស្រ្ត​មាន​ឯក​រាជ្យ​ និង​សេរី​ភាព​គ្រប់​គ្រាន់​ ដោយ​គ្មាន​រង​សម្ពាធ​ពី​ជន​មាន​ឥទ្ធិ​ពល​ណា​ម្នាក់​នោះ​ តំណាង​រាស្រ្ត​នោះ​អាច​បំពេញ​ការ​ងារ​ជួយ​កែ​តម្រង់​រដ្ឋាភិ​បាល​ យ៉ាង​មាន​ប្រសិទ្ធ​ភាព ​និង​រៀប​ចំ​ធ្វើ​ច្បាប់​ណា​ដែល​បំរើ​ដល់​ផល​ប្រ​យោជន៍​ជាតិ​ និង​ផល​ប្រយោជន៍​ប្រ​ជាជន​ពិត​ៗ​។

  • The eight mechanisms are as follows:
1. Premiership shall be limited to two terms in office ONLY.

2. Prime Minister shall not be allowed to establish his own bodyguard unit.

3. Prime Minister shall be required to live in a State residence.

4. Administrative court shall be established.

5. Nomination of police and military generals shall be validated by the National Assembly.

6. Civil Servants shall be banned from political party affiliation.

7. Direct voting system shall be applied to elect or remove representatives at all levels(Commune/Sangkat, District/Khan/Town and Province/Capital).

8. Uninominal system of election shall be applied to elect members of Parliament.

រចនាដោយ៖ ជឿន សុខណា

គណបក្សហ៊្វុនស៊ិនប៉ិច

  • បញ្ជីរាយនាមតំណាងរាស្ត្ររបស់គណបក្សហ៊្វុនស៊ិនប៉ិច


ទីស្នាក់ការ​កណ្តាល​គណបក្ស

ផ្លូវ​ជាតិ​លេខ​៦អា ភូមិ​ក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ប្រអប់សំបុត្រ​លេខ ៥២២

ទូរស័ព្ទ ៖ (+855) 11 278 803, (+855) 12 959 946 
អ៊ឺមែល ៖ [email protected] 
គេហទំព័រ ៖ www.funcinpecparty.org

រចនាដោយ៖ ជឿន សុខណា

គណបក្សខ្មែរឈប់ក្រ


  • បញ្ជីរាយនាមតំណាងរាស្រ្តរបស់គណបក្ស

រចនាដោយ៖ ជឿន សុខណា

គណបក្សសញ្ជាតិកម្ពុជា


  • បញ្ជីរាយនាមតំណាងរាស្រ្តរបស់គណបក្ស

គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ


  • បញ្ជីរាយនាមតំណាងរាស្រ្តគណបក្ស

គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចខ្មែរ


  • បញ្ជីរាយនាមតំណាងរាស្រ្តរបស់បក្ស